ការប្រកួតមិត្តភាពរវាង កម្ពុជា និងឥណ្ឌា
ទើបតែបញ្ចប់ទៅមុននេះបន្តិច ដោយលទ្ធផល កម្ពុជា 2 ឥណ្ឌា3 ។ភ្ញៀវបាននាំមុខមុន
មួយគ្រាប់នៅនាទីទី35 បន្ទាប់ពី ឃួន ឡាបូរ៉ាវីស៊ុតបានមួយគ្រាប់វិញនៅនាទីទី37។
គ្រាប់ទី2 និងទី៣របស់ឥណ្ឌា ធ្វើឡើងដោយកីឡាករ Lalpekhlua និង Jhingan នៅនាទីទី49និង53។ 8នាទីក្រោយមក ចាន់ វឌ្ឍនាកា បានស៊ុតគ្រាប់ទី២របស់កម្ពុជាបានយ៉ាងល្អនៅនាទីទី61។
ទោះលទ្ធផល ចាញ់ក្រុមឥណ្ឌា តែមើលឃើញថាកម្ពុជាហាក់គ្រប់គ្រងបាល់បានច្រើនជាងក្រុមឥណ្ឌា។
ភាពស៊ីសង្វាក់រវាងកីឡាករ និងការបោះបាល់ខ្លីៗ
ឃើញថាក្រុមកម្ពុជាមានភាពរីកចម្រើនច្រើនគួរកត់សំគាល់។