Wednesday, March 22, 2017

គោព្រៃកម្ពុជាបានចាញ់ក្រុមឥណ្ឌាដោយលទ្ធផល 2 – 3 ក្នុងការប្រកួតមិត្តភាព



ការប្រកួតមិត្តភាព​រវាង កម្ពុជា និងឥណ្ឌា ទើបតែបញ្ចប់ទៅមុន​នេះបន្តិច ដោយលទ្ធផល កម្ពុជា 2 ឥណ្ឌា3 ។​ភ្ញៀវបាននាំមុខមុន មួយគ្រាប់នៅនាទីទី35 បន្ទាប់ពី ឃួន ឡាបូរ៉ាវីស៊ុតបានមួយគ្រាប់​វិញ​នៅនាទីទី37។ គ្រាប់ទី2 និងទី៣របស់ឥណ្ឌា ធ្វើឡើងដោយ​កីឡាករ Lalpekhlua និង Jhingan នៅនាទីទី49និង53។ 8នាទីក្រោយមក ចាន់ វឌ្ឍនាកា បានស៊ុតគ្រាប់ទី២របស់កម្ពុជា​បានយ៉ាងល្អនៅនាទីទី61។ ទោះលទ្ធផល ចាញ់ក្រុមឥណ្ឌា តែមើលឃើញថាកម្ពុជាហាក់គ្រប់គ្រងបាល់បានច្រើនជាងក្រុមឥណ្ឌា។ ភាពស៊ីសង្វាក់រវាងកីឡាករ និងការបោះបាល់ខ្លីៗ ឃើញថាក្រុមកម្ពុជាមានភាពរីកចម្រើនច្រើនគួរកត់សំគាល់។ 

No comments:

Post a Comment